ខេត្តបន្ទាយមានជ័យ : សមត្ថកិច្ចចម្រុះមានមន្ត្រីអាជ្ញាធរ អយ្យការ នគរបាល កងរាជអាវុធហត្ថនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យទីតាំងទី១ -អគារកម្ពស់ ៥ជាន់ មាន ៤៧បន្ទប់ ជាបន្ទប់ស្នាក់នៅ និងបានរកឃើញជនបរទេស ឥណ្ឌូនេស៊ី ចំនូន ៨១នាក់ ។
ប៉ុន្តែរកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធឆបោកតាមល្មើសបច្ចេកវិទ្យា (Scam Online)ទេ។
រីឯជនបរទេសខាងលើ កម្លាំងជំនាញអន្តោប្រវេសន៍ កំពុងសាកសួរនាំ និងបន្តនីតិវិធី។
ចំណែកទីតាំងទី២ នៅវេលាម៉ោង ១០.៣០នាទី អគារ ១កន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក្រុមការងារមិនបានចូលទៅត្រួតពិនិត្យក្នុងអគារនោះទេ ដោយមូលហេតុ៖ ទីតាំងខាងលើ ពុំមានជនបរទេសស្នាក់នៅនោះឡើយ៕





