កម្លាំងអ​គ្គ​ស្ន​​ង​កា​រ​ដ្ឋា​ន​ន​គ​​រ​បា​ល​ជា​តិ​ ​និ​ង​​រ​ដ្ឋ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​​មា​ន​ជ័​យ​ ​ចុះ​​ពិ​និ​ត្យ​អ​គា​រ​កា​ស៉ី​​ណូ​ ​និ​ង​អ​គា​រ​មួ​យ​ក​ន្លែ​ង​នៅ​​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ចា​ប់​​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​១​​៩​នា​ក់​ ​និ​ង​ដ​​ក​ហូ​ត​វ​ត្ថុ​តា​ង​ ​ប​ម្រើ​ឲ្យ​ស​ក​ម្ម​ភា​ព​​ល​ប​លួ​ច​ប្រ​​ព្រឹ​ត្ត​​បទ​​ល្មើ​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​(​O​n​l​i​​n​e​ ​S​c​a​m​​s​)​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងអ​គ្គ​ស្ន​​ង​កា​រ​ដ្ឋា​ន​ន​គ​​រ​បា​ល​ជា​តិ​ ​និ​ង​​រ​ដ្ឋ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​​មា​ន​ជ័​យ​ ​ចុះ​​ពិ​និ​ត្យ​អ​គា​រ​កា​ស៉ី​​ណូ​ ​និ​ង​អ​គា​រ​មួ​យ​ក​ន្លែ​ង​នៅ​​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ចា​ប់​​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​១​​៩​នា​ក់​ ​និ​ង​ដ​​ក​ហូ​ត​វ​ត្ថុ​តា​ង​ ​ប​ម្រើ​ឲ្យ​ស​ក​ម្ម​ភា​ព​​ល​ប​លួ​ច​ប្រ​​ព្រឹ​ត្ត​​បទ​​ល្មើ​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​(​O​n​l​i​​n​e​ ​S​c​a​m​​s​)​

 


បន្ទា​​យ​មា​ន​ជ័​យ​ ​៖​ ​ក​ម្លាំ​ង​ជំ​​នា​ញ​រ​ប​ស់​អ​គ្គ​​ស្ន​ង​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​ល​ជា​តិ​ ​និ​ង​រ​ដ្ឋ​​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​ឧ​ស​​ភា​ ​ឆ្នាំ​២​០​២​៦​នេះ​ ​​បា​ន​ចុះ​ពិ​និ​ត្យ​រ​​ដ្ឋ​បា​ល​នៅ​ទី​តាំ​ង​អ​​គា​រ​មួ​យ​ឈ្មោះ​ ​ខេ​អឹ​​ម​អេ​ច​ ​ផា​រា​ដា​យ​ ​ថៅ​​វើ ​កា​ស៉ី​ណូ​ ​​និ​ង​អ​គា​រ​មួ​យ​ក​​ន្លែ​ង​នៅ​ក្រុ​ង​ប៉ោ​យ​​ប៉ែ​ត​ ​ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ​ ​ដោ​​យ​រ​ក​ឃើ​ញ​ជ​ន​ប​រ​​ទេ​ស​ចំ​នួ​ន​១​៩​នា​​ក់​ ​និ​ង​វ​ត្ថុ​តា​ង​ដែ​​ល​ប​ម្រើ​ឲ្យ​ស​ក​​ម្ម​ភា​ព​ល​ប​លួ​ច​ប្រ​​ព្រឹ​ត្ត​ប​ទ​ល្មើ​ស​ឆ​បោ​ក​​តា​ម​ប​ច្ចេ​ក​វិ​ទ្យា​ ​(​​O​n​l​i​n​​e​ ​S​c​a​m​s​​)​។​

​ ​

​ប្រ​​តិ​ប​ត្តិ​កា​រ​​នេះ​ធ្វើ​ឡើ​ង​ដោ​​យ​អ​នុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។

 

សេចក្ដីរាយការណ៍ពីទីតាំងប្រតិបត្តិការបានបញ្ជាក់ថា ទីតាំងទី១ ៖ អគារកាស៉ីណូ មានកម្ពស់ជាង១០ជាន់ ដោយក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញជនជាតិឥណ្ឌូណេស៊ី និងជនជាតិចិន សរុប៧នាក់ ដកហូតលិខិតឆ្លងដែនមួយចំនួន និងឧបករណ៍បម្រើឲ្យសកម្មភាពនៃការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) រួមទាំងឧបករណ៍ធ្វើទារុណកម្មមួយចំនួន និងទីតាំងទី២ ៖ នៅអគារមួយកន្លែង ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញរកឃើញជនបរទេស១២នាក់ ដែលទីតាំងនេះពួកគេបានមកលួចសំងំរត់គេចពីសមត្ថកិច្ច។

 

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដប្រតិបត្តិការឆេកឆេរ និងស្វែងរកវត្ថុតាង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ប្រភពនគរបាលជាតិ













Previous Post Next Post