ប្រទេសស្រីលង្កា រថភ្លើងមួយខ្សែរត់ធ្លាក់ផ្លូវ បណ្ដាលឱ្យមនុស្ស ១២ នាក់​​រងរបួស
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រទេសស្រីលង្កា រថភ្លើងមួយខ្សែរត់ធ្លាក់ផ្លូវ បណ្ដាលឱ្យមនុស្ស ១២ នាក់​​រងរបួស

 


ព័ត៌មានអន្តរជាតិ : អ្នកដំណើរ ១២ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែបានធ្លាក់ផ្លូវនៅភាគខាងលិចប្រទេសស្រីលង្កា នៅព្រឹកថ្ងៃសៅរ៍នេះ។ នេះបើយោងតាមប៉ូលីសក្នុងតំបន់។

អ្នកនាំពាក្យប្រព័ន្ធផ្សព្វផ្សាយប៉ូលីស លោក F.U. Wootler បាននិយាយថា ទូរថភ្លើងមួយបានក្រឡាប់បន្ទាប់ពីរថភ្លើងធ្លាក់ផ្លូវរវាងតំបន់ Wanawasala និង Hunupitiya ក្នុងខេត្តភាគខាងលិច។
លោក Wootler បានបញ្ជាក់ថា អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅជិតកន្លែងគ្រោះថ្នាក់ ខណៈមិនមានរបាយការណ៍ជុំវិញអ្នកស្លាប់នោះទេ៕


 

Previous Post Next Post