ខេត្តខេត្តបន្ទាយមានជ័យ : ដោយមានការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ នៅថ្ងៃទី 13 ខែឧសភា ឆ្នាំ 2026 វេលារសៀល គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ និងស័ង្កសី ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៤គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕








