បាតុភូតរ​ន្ទះ​បា​ញ់​ ​ងា​ប់​គោ​ ​១​៩​ក្បា​ល​ ​រ​ប​ស់​​ប្រ​ជា​ព​ល​រ​ដ្ឋពី​រ​ភូ​មិ​ ​នៅ​ស្រុ​​ក​លំ​ផា​ត់​ ​ខេ​ត្ត​រ​ត​ន​គិ​រី​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បាតុភូតរ​ន្ទះ​បា​ញ់​ ​ងា​ប់​គោ​ ​១​៩​ក្បា​ល​ ​រ​ប​ស់​​ប្រ​ជា​ព​ល​រ​ដ្ឋពី​រ​ភូ​មិ​ ​នៅ​ស្រុ​​ក​លំ​ផា​ត់​ ​ខេ​ត្ត​រ​ត​ន​គិ​រី​

 ​


ខេត្តរ​ត​ន​គិ​រី ​៖​ ​ក​រ​ណីគ្រោះ​ធ​​ម្ម​ជា​តិ​ដ៏​រ​ន្ធ​ត់​​មួយ​បា​ន​​កើ​ត​ឡើ​ង​ ​ដោ​យ​សា​រ​បា​តុ​ភូ​ត​រ​ន្ទះ​បា​ញ់​ប​ណ្តា​​ល​ឱ្យ​ស​ត្វ​គោ​រ​ប​ស់​​ប្រ​ជា​ក​សិ​ក​រ​ចំ​​នួ​ន​ ​១​៩​ក្បា​​ល​ ​បា​ន​ងា​ប់​ភ្លា​ម​ៗ​ ​​នៅ​ចំ​ណុ​ច​ស្រុ​ក​លំ​ផា​ត់​ ​​ខេ​ត្ត​រ​ត​ន​គិ​​រី​ ​កា​ល​ពី​រ​​សៀ​ល​ថ្ងៃ​ម្សិ​ល​មិញ​នេះ​។​

​បើតាមរបាយការណ៍របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ បានបង្ហាញថា ករណីរន្ទះបាញ់សត្វគោខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១:២០នាទីរសៀល។ គ្រោះថ្នាក់នេះបានបណ្តាលឱ្យសត្វគោរបស់ប្រជាពលរដ្ឋងាប់បាត់បង់អស់ ១៩ក្បាល ក្នុងនោះរួមមាន៖

​ភូមិថ្មី៖ ងាប់ចំនួន ០៩ក្បាល

​ភូមិស្រែឈូក៖ ងាប់ចំនួន ១០ក្បាល

យោងតាមការពន្យល់ផ្នែកវិទ្យាសាស្ត្រ រន្ទះបាញ់គឺជាបាតុភូតធម្មជាតិដែលកើតឡើងដោយសារភាពខុសគ្នានៃបន្ទុកអគ្គិសនីរវាងពពក និងផ្ទៃដី។ ក្នុងនោះ សត្វពាហនៈដូចជាគោក្របី ដែលស្ថិតនៅទីវាល ឬជ្រកក្រោមដើមឈើ គឺជាចំណុចស្រូប ឬជាចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយរងគ្រោះបំផុត។

​ករណីគ្រោះថ្នាក់ដែលបណ្តាលឱ្យសត្វគោរហូតដល់ ១៩ក្បាលងាប់បាត់បង់ជីវិតក្នុងពេលតែមួយនេះ គឺជាការខាតបង់ទ្រព្យសម្បត្តិ និងប្រភពចំណូលយ៉ាងធំធេងសម្រាប់គ្រួសារប្រជាកសិករ។

​អាស្រ័យហេតុនេះ សូមបងប្អូនប្រជាកសិករទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅដើមរដូវវស្សានេះ ព្រោះជារឿយៗតែងតែមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់ជីវិតមនុស្ស និងសត្វពាហនៈ៕ 







Previous Post Next Post