កម្ពុជា​​ស​ម្រ​ប​ស​ម្រួ​ល​​ជូ​ន ​ក្រុ​ម​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​​(​A​O​T​)​ ​ ​ចុះ​​​ស​ង្កេ​​ត​​​កា​រ​​​ណ៍​​​ផ្ទៀ​ង​ផ្ទា​ត់​ ​​និ​ង​រា​យ​កា​​រណ៍​​អំ​ពី​ស្ថា​ន​ភា​ព​ព្រំ​ដែ​ន​ ​នៅ​តំ​ប​ន់​ច្រ​ក​អូ​រ​ស្មា​ច់​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជា​​ស​ម្រ​ប​ស​ម្រួ​ល​​ជូ​ន ​ក្រុ​ម​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​​(​A​O​T​)​ ​ ​ចុះ​​​ស​ង្កេ​​ត​​​កា​រ​​​ណ៍​​​ផ្ទៀ​ង​ផ្ទា​ត់​ ​​និ​ង​រា​យ​កា​​រណ៍​​អំ​ពី​ស្ថា​ន​ភា​ព​ព្រំ​ដែ​ន​ ​នៅ​តំ​ប​ន់​ច្រ​ក​អូ​រ​ស្មា​ច់​​

 


សេ​​ច​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​​ 

​លោ​ក​ជំ​​ទា​វ​ ​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​ម៉ា​លី​ ​សុ​ជា​តា​ ​​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​​ង​កា​រ​ពា​រ​ជា​តិ​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​ធា​​រ​ណ​ជ​ន​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ជា​​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​ប​ថា​ ​៖​ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ 


កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 


ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦











Previous Post Next Post