អន្តរជាតិ: យោងតាមប្រភពជាន់ខ្ពស់អ៊ីរ៉ង់ បានប្រាប់ឱ្យដឹង មុនកិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដថា ក្រោមបទឈប់បាញ់បច្ចុប្បន្ន នាវាតិចជាង ១៥ គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។
បទប្បញ្ញត្តិថ្មីនេះគឺអាស្រ័យយ៉ាងតឹងរ៉ឹងលើការយល់ព្រមរបស់អ៊ីរ៉ង់ ដែលអនុវត្តន៍ក្រោមការត្រួតពិនិត្យរបស់ IRGC និងទំនាក់ទំនងជាផ្លូវការជាមួយភាគីក្នុងតំបន់។
ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍ពាក់ព័ន្ធថាអ៊ីរ៉ង់ បានកំណត់ថ្លៃឆ្លងកាត់នៃនាវាពាណិជ្ជកម្មទាំងអស់ប៉ុន្មាននោះទេ។ លោក ត្រាំ បានព្រមានចំពោះការយកថ្លៃណាមួយលើនាវាដែលឆ្លងកាត់ ហើយជំរុញឱ្យអ៊ីរ៉ង់ពិចារណាឡើងវិញ៕


