អន្តរជាតិ : នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលលោក ត្រាំ បានបង្ហោះនៅលើ Truth Social ថាលោក បានពិភាក្សានិយាយជាមួយលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងលោកសេនាប្រមុខ Asim Munir ដែលជំរុញឱ្យលោក ពន្យារពេលអ្វីដែលលោកពិពណ៌នាថាជា “កម្លាំងបំផ្លិចបំផ្លាញ” ទ្រង់ទ្រាយធំលើអ៊ីរ៉ង់។
លោក ត្រាំ បានគំរាមប្រើពេលតែមួយយប់ប៉ុណ្ណោះ ដើម្បីវាយប្រហារផ្ដាច់ស្ពានសំខាន់ៗ និងកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ ក្នុងករណីដែលកិច្ចព្រមព្រៀងណាមួយត្រូវបានបរាជ័យជាថ្មីម្ដងទៀត។
ទោះជាយ៉ាងណា មកដល់ពេលនេះ ផែនការទាំងនោះត្រូវបានពន្យារពេល ហើយបទឈប់បាញ់រយៈពេល ២ សប្ដាហ៍ត្រូវបានសម្រេច ខណៈច្រកសមុទ្រ Hormuz ក៏នឹងត្រូវបើកឡើងវិញផងដែរ៕


