ការស្តុកសត្វគោចំនួន៤៥ក្បាល់ដែលលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់និងបំពានបម្រាមអាជ្ញាធរត្រូវបានមន្រ្តីបសុពេទ្យខេត្តបន្ទាយមានជ័យបង្រ្កាប
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ការស្តុកសត្វគោចំនួន៤៥ក្បាល់ដែលលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់និងបំពានបម្រាមអាជ្ញាធរត្រូវបានមន្រ្តីបសុពេទ្យខេត្តបន្ទាយមានជ័យបង្រ្កាប

 


ខេត្តបន្ទាយមានជ័យ ៖ ក្រុមអន្តរាគមន័នៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យ សហការជាមួយនគរបាលស្រុកស្វាយចេកនិងក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោក ស វុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចគោកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៦ ដែលសង្ស័យលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់និងបំពានបម្រាមអាជ្ញាធរ។
ទីតាំងដីឡូតិ៍១កន្លែងនោះ មានឈ្មោះ យួង សុខ ភេទប្រុសជាម្ចាស់ស្ថិតក្នុងភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ទីតាំងមានស្តុកគោសរុប ៥៩ក្បាល ។
ក្នុងនោះមានគោពូជថៃចំនួន៤៥ក្បាល និងគោពូជខ្មែរចំនួន១៤ក្បាល។
យោងតាមការឆ្លើយបំភ្លឺពីឈ្មោះ យួង សុខ ឲ្យដឹងថា:គាត់បានប្រមូលទិញសត្វគោទាំងនោះនៅក្នុងស្រុក ១៤ក្បាល និងនាំចូលពីប្រទេសថៃ តាមច្រករបៀងនានានៅក្នុងមូលដ្ឋានឃុំគោករមៀតនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ដោយដឹកតាមគោយន្តកន្ត្រៃក្នុង១ជើង២ទៅ៣ក្បាល។
ហើយលក់បន្តអោយឈ្មួញមកប្រមូលទិញនាំឆ្ពោះទៅកាន់ខេត្តកំពង់ចាមតាមរថយន្តធំភ្លៅ៣(V-1 ) ចំនួន ១គ្រឿងដែលត្រៀមដឹកគោនៅនឹងផ្ទះគាត់ស្រាប់ ។
លោកហ៊ុយ ទូច បានអោយដឹងបន្តថា: ក្រោមការសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារង សមត្ថកិច្ចចម្រុះដែលមន្ត្រីពេទ្យជាម្ចាស់ករណីនិងមន្ត្រីនគរបាលយុត្តិធម៌ជំនាញគឺត្រូវនាំយកវត្ថុតាង ជាគោនាំចូលពីប្រទេសថៃចំនួន៤៥ក្បាលទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្យ ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត។
ដោយឡែក គោពូជខ្មែរ១៤ក្បាលទៀត សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញដើម្បីរក្សាទុក។
ចំពោះជនសង្ស័យ ការិយាល័យបានប្រគល់ជូនសមត្ថកិច្ចនគរបាលយុត្តិធម៌ដើម្បីចាត់ការបន្តតាមនិតិវិធីជំនាញ ៕





Previous Post Next Post