អបអរសា​ទ​រ ផ្លូ​វ​ថ្មើ​​រ​ជើ​ង​ច​តុ​មុ​ខ​ ជា​គោ​​ល​ដៅ​ទេ​ស​ច​រ​ណ៍​ ​ដ៏​ល្បីល្បា​ញ​មួ​យរ​ប​ស់ ​រាជ​ធានី​ភ្នំ​​ពេ​ញ ​បា​ន​ដា​​ក់​ឱ្យ​ដំ​ណើ​រ​កា​រ បា​ន​រយ​​:ពេ​ល​​១​ឆ្នាំ​ហើ​យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អបអរសា​ទ​រ ផ្លូ​វ​ថ្មើ​​រ​ជើ​ង​ច​តុ​មុ​ខ​ ជា​គោ​​ល​ដៅ​ទេ​ស​ច​រ​ណ៍​ ​ដ៏​ល្បីល្បា​ញ​មួ​យរ​ប​ស់ ​រាជ​ធានី​ភ្នំ​​ពេ​ញ ​បា​ន​ដា​​ក់​ឱ្យ​ដំ​ណើ​រ​កា​រ បា​ន​រយ​​:ពេ​ល​​១​ឆ្នាំ​ហើ​យ

 


រ​ដ្ឋ​បា​លរា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​បា​ន​រៀ​ប​ចំ​ដា​ក់​​ឱ្យ​ដំ​ណើ​រ​កា​រ​សា​ក​ល្ប​ង​​ផ្លូ​វ​ថ្មើ​រ​ជើ​ង​មួ​យ​ខ្សែ​​ ​នៅ​តីរ​វិ​ថី​ព្រះ​​ស៊ី​សុវ​ត្ថិ​ ​ចា​​ប់​ពី​ផ្លូ​វ​លេ​​ខ​៩​៤​ ​រ​ហូ​ត​ដ​ល់​ផ្លូ​​វ​លេ​ខ​២​៤​០​ ​​ស្ថិ​ត​ក្នុ​ង​ខ​ណ្ឌ​ដូ​ន​ពេ​ញ​ ​​ចា​ប់ពី​ម៉ោ​ង​៦​ល្ងា​ច​ ​រ​​ហូ​ត​ដ​ល់​ម៉ោ​ង​១​១​យ​​ប់​ ​រៀ​ង​រា​ល់​ចុ​ង​ស​ប្តា​ហ៍​ ​ចា​ប់​ពី​ថ្ងៃ​ទី​១​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​​២​៥​ដោ​យ​មិ​ន​អ​នុ​ញ្ញា​ត​​ឱ្យ​មា​ន​យា​ន​ជំ​និះ​គ្រ​ប់​ប្រ​ភេ​ទ​ច​រា​ច​​រ​ឡើ​យ​។​  


ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។


រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។

 

ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ៕ 

















Previous Post Next Post