កម្ពុ​ជា​ ​ស​ម្រេ​ច​ចូ​ល​​រួ​មជា ​ស​មា​ជិ​ក​ស្ថា​ប​និ​​ក​នៃ ​ក្រុម​​ប្រឹ​ក្សា​ស​ន្តិ​ភា​ព​ ​(​T​​h​e​ ​B​o​a​r​d​ ​​o​f​ ​P​e​​a​c​​e​)​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុ​ជា​ ​ស​ម្រេ​ច​ចូ​ល​​រួ​មជា ​ស​មា​ជិ​ក​ស្ថា​ប​និ​​ក​នៃ ​ក្រុម​​ប្រឹ​ក្សា​ស​ន្តិ​ភា​ព​ ​(​T​​h​e​ ​B​o​a​r​d​ ​​o​f​ ​P​e​​a​c​​e​)​

 


យោ​ង​តា​ម​ព័​ត៌​​មា​ន​ពី​A​K​P  ​សម្តេ​ច​​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​នៃ​ក​ម្ពុ​ជា​ ​បា​ន​ប​ញ្ជា​ក់​​តា​ម​ប​ណ្តា​ញ​ស​ង្គ​ម​កា​រ​​ងា​រ​ផ្លូ​វ​កា​រ​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៧​ ​ខែ​ម​ក​រា​ ​​ឆ្នាំ​២​០​២​៦​នេះ​ថា​ ​ក​ម្ពុ​ជា​ស​ម្រេ​ច​ចូ​ល​​រួ​ម​ជា​ស​មា​ជិ​ក​ស្ថា​ប​និ​ក​នៃ​ក្រុ​ម​ប្រឹ​ក្សា​​ស​ន្តិ​ភា​ព​ ​(​T​h​e​ ​B​​o​a​r​d​ ​o​f​ ​P​e​​a​c​e​)​ ​តា​ម​កា​រ​អ​ញ្ជើ​ញ​រ​​ប​ស់​ឯ​ក​ឧ​ត្ត​ម​ប្រ​ធា​នា​ធិ​ប​​តី​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​D​o​​n​a​l​d​ ​J​.​ ​T​r​u​m​p​ ​​កា​ល​ពី​ថ្ងៃ​ ​ទី​១​៦​ ​ខែ​ម​ក​​រា​ ​ឆ្នាំ​២​០​២​៦។​


ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។


ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតី បានបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕


Previous Post Next Post