កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំក្នុងស្រុកស្ទោង ខេត្តកំពង់ធំ


  ខេត្តកំពង់ធំ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារមន្ត្រីជំនាញ និងកម្លាំងចម្រុះ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
​ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចប្រលិចច្រកែង ដល់បាឡត និងតំបន់អភិរក្សជលផលបឹងទន្លេឆ្មារ ដោយមានការចូលរួមពី៖
​លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប
​លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ
​កម្លាំងចម្រុះទីបញ្ជាការស្រាលឃុំពាមបាង និងមធ្យោបាយកាណូតចំនួន ៧ គ្រឿង។
​ជាលទ្ធផល ក្រុមការងារបានធ្វើការរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន ២ ករណីធំៗ៖
​របាំងសាច់អួនក្រឡាញឹក៖ ចំនួន ៣ របាំង (ប្រវែង ៦០០ ម៉ែត្រ), ឡុកសាច់អួន ៦ គ្រឿង, លប ឬលូ ៨ មាត់ និងបង្គោល ៣០០ ដើម។
​ឧបករណ៍ឈ្នក់ប្រើអំពូលភ្លើង៖ សាច់ឈ្នក់ទំហំ ១២ម×១២ម×៦ម ចំនួន ១ វង, បង្គោលឈ្នក់ ១៨ កន្លែង និងបង្គោលសរុប ៧២ ដើម។

​ក្រៅពីការបង្ក្រាប ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្តជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជានេសាទចំនួន ២១ នាក់ ដើម្បីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីជលផលថ្មី»។
​ប្រសាសន៍សំខាន់៖ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ប្រជានេសាទឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងប្រឈមមុខចំពោះច្បាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរកម្លាំងចម្រុះ និងជំរុញឱ្យបន្តចុះណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃការអភិរក្សធនធានជលផលឱ្យបានខ្ជាប់ខ្ជួន៕






Previous Post Next Post