អ្នកនាំពា​ក្យ​ស្តី​ទី​​នៃ​ក្រ​សួ​ងកា​រ​​ប​រ​ទេ​ស ​​និ​ង​ស​ហ​ប្រ​​តិ​ប​ត្តិ​កា​រ​អ​ន្ត​​រ​ជា​តិ ​បា​​ន​ធ្វើ​ប​ទ​ប​ង្ហា​ញ ស្តី​​ពីកា​រ​វិ​វ​​ត្ត​ថ្មី​ៗ ​នៃស្ថា​ន​ភា​​ព​ព្រំ​ដែ​ន​ក​ម្ពុ​ជា​​-​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អ្នកនាំពា​ក្យ​ស្តី​ទី​​នៃ​ក្រ​សួ​ងកា​រ​​ប​រ​ទេ​ស ​​និ​ង​ស​ហ​ប្រ​​តិ​ប​ត្តិ​កា​រ​អ​ន្ត​​រ​ជា​តិ ​បា​​ន​ធ្វើ​ប​ទ​ប​ង្ហា​ញ ស្តី​​ពីកា​រ​វិ​វ​​ត្ត​ថ្មី​ៗ ​នៃស្ថា​ន​ភា​​ព​ព្រំ​ដែ​ន​ក​ម្ពុ​ជា​​-​ថៃ​


 ​យោ​​ង​តាម​ផេ​ក​​ផ្លូ​វ​កា​រ​រ​បស់​ស​ម្តេ​​ច​តេ​ជោ​បា​ន​បង្ហោះ​ព័​ត៌​​មា​ន​ថា ៖ នៅ​រ​​សៀ​ល​ថ្ងៃ​ទី​២​ ​ខែ​ម​ក​រា​​ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា ​អនុ​រ​ដ្ឋលេខា​ធិ​កា​​រ​និង​ជាអ្ន​​ក​នាំ​ពា​ក្យ​ស្តី​ទីនៃ​ក្រ​​សួ​ង​កា​រ​ប​រទេ​ស​​ ​និ​ង​ស​ហ​ប្រ​តិ​ប​ត្តិ​​កា​រ​អ​ន្ត​រ​ជា​តិ​ ​​បា​ន​ធ្វើ​ប​ទ​ប​ង្ហា​ញ​​ស្តី​ពី​កា​រ​វិ​វ​ត្ត​ថ្មី​ៗ​​នៃ​ស្ថា​ន​ភា​ព​ព្រំ​​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​​ ​ជូ​ន​តំ​ណា​ង​ចំ​នួ​​ន​២​៥​រូ​ប​ ​​នៃ​ស្ថា​ន​បេ​ស​ក​ក​ម្ម​​កា​រ​ទូ​ត​និ​ង​អ​ង្គ​​កា​រ​អ​ន្ត​រ​ជា​តិ​នា​នា​​នៅ​ទី​ក្រុ​ង​ភ្នំ​ពេញ​ចំ​​នួ​ន​២​២​ ​ស្ថា​ន​តំ​​ណា​ង​។

បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រការរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងធោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។


ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបពីបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស   ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។ 

ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕ដោយ កែរ​ ចាន់ឌួង








Previous Post Next Post