​រ​​ដ្ឋ​ម​ន្ត្រីក្រ​សួ​​ង​អ​ប់​រំ​ ​យុ​វ​ជ​ន​ ​និ​ង​កី​ឡា​ ​និ​ង​ស​ប្បុ​រ​សជ​ន​ ​ចូល​​រួ​ម​ពិ​និត្យ​ ​ស​ក​ម្ម​ភា​ព​រៀ​ន​ ​និ​ង​ប​ង្រៀ​ន ​នៅ​ជំ​រំ​សុ​វ​ត្ថិ​ភា​ព​ប​ឋ​​ម​សិ​ក្សា​ក​ណ្តោល​​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

​រ​​ដ្ឋ​ម​ន្ត្រីក្រ​សួ​​ង​អ​ប់​រំ​ ​យុ​វ​ជ​ន​ ​និ​ង​កី​ឡា​ ​និ​ង​ស​ប្បុ​រ​សជ​ន​ ​ចូល​​រួ​ម​ពិ​និត្យ​ ​ស​ក​ម្ម​ភា​ព​រៀ​ន​ ​និ​ង​ប​ង្រៀ​ន ​នៅ​ជំ​រំ​សុ​វ​ត្ថិ​ភា​ព​ប​ឋ​​ម​សិ​ក្សា​ក​ណ្តោល​​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​


 ខេត្តបន្ទាយមានជ័យ ៖ ​ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ​នៅ​ជំ​​​រំ​​​សុ​​វ​​​ត្ថិ​​​​​ភា​ព​​​ប​​​ឋ​​​​ម​​​សិ​​​ក្សា​​​ក​​​ណ្តោ​​​ល​​​ ​​​ខេ​​​ត្ត​​​​ប​​​ន្ទា​យ​មា​ន​ជ័​យ ​ លោ​ក​ប​​ណ្ឌិ​ត​ស​ភា​ចា​រ្យ​ហ​ង់​ជួ​ន​​ ​ណា​រ៉ុ​ន​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​អ​ប់​រំ​ ​យុ​វ​ជ​ន​និ​ង​កីឡា ​បា​ន​ដឹ​ក​នាំ​ប្រ​តិ​ភូ​ក្រ​សួ​ង​​និ​ង​ស​ប្បុ​រ​ស​ជ​ន​ ​ចូ​ល​រួ​ម​ពិ​​និ​ត្យ​ស​ក​ម្ម​ភា​ព​រៀ​ន​ ​និ​ង​ប​ង្រៀ​​ន​នៅ​ជំ​រំ​សុ​វ​ត្ថិ​ភា​ព​។​​


លោកអ៊ុ រាត្រី អភិបាលខេត្ត លោកប្លែក វ៉ារី.ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីបានអញ្ជើញទទួលប្រតិភូ។

ក្នុងឱកាសនេះដែរ លោកក៏បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប្រគល់ជូនសិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដើម្បីគាំទ្រដល់ដំណើរការ របស់ជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្ត ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ។


ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបន្តបេសកកម្មផ្តល់សេវាអប់រំដល់សិស្សានុសិស្សនៅតាមតំបន់ព្រំដែន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមគ្រួសារអប់រំទាំងអស់ ដែលបានបង្ហាញឱ្យឃើញពីធ្លុងសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងគ្រាដ៏លំបាកនេះ ។

ហើយក្រសួងនឹងនៅតែបន្ត ចុះជួយគាំទ្រដល់សាលារៀនដែលរងគ្រោះ និងលោកគ្រូ អ្នកគ្រូភៀសសឹកទាំងអស់ ដើម្បីជួយសម្រួលជីវភាពរបស់បុគ្គលិកអប់រំនៃខេត្តបន្ទាយមានជ័យ និងខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តោយព្រំដែន៕




Previous Post Next Post