យោងតាមផេកផ្លូវការរបស់សម្តេចធិបតីបានបង្ហោះព័ត៌មានដ៏រីករាយថា៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា។នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន ៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។
ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥៕ដោយ គួយ ណារ៉ុង


.jpg)



