ក្រសួងការបរទេសម៉ាឡេស៊ីថា អាស៊ាន លើកពេលប្រជុំ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា តាមការស្នើសុំពីភាគីថៃ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រសួងការបរទេសម៉ាឡេស៊ីថា អាស៊ាន លើកពេលប្រជុំ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា តាមការស្នើសុំពីភាគីថៃ

 


ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃចន្ទនេះថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (AMM) ស្តីពីស្ថានភាពកម្ពុជា-ថៃ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ត្រូវបានពន្យារពេលទៅថ្ងៃទី២២ ខែធ្នូ វិញតាមការស្នើសុំរបស់ប្រទេសថៃ។
ក្រសួង បានបន្ថែមថា ការកោះប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស គឺជាការបន្តតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពរវាងប្រទេសទាំងពីរចុងក្រោយនេះ៕


 

Previous Post Next Post