ស្ថានទូ​​ត​​ក​ម្ពុ​ជា​ប្រ​ចាំ​​ប្រ​ទេ​ស​បា​រាំ​ង​ ​អំ​​ពា​វ​នា​វ​ដ​ល់ ​អ្ន​ក​ដំ​​ណើ​​រ​ជៀ​សវា​ង​កា​រ​ធ្វើ​ដំ​ណើ​រ​ ឆ្ល​ង​កា​ត់​ប្រ​ទេ​ស​ថៃ​ ​និ​ង​កា​រ​ប្រើ​ប្រា​​ស់​ក្រុ​មហ៊ុ​​ន​អា​កា​ស​ច​រ​ណ៍​​ថៃ ​ពេ​​ល​ធ្វើ​ដំ​ណើ​រ​ម​​ក​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ស្ថានទូ​​ត​​ក​ម្ពុ​ជា​ប្រ​ចាំ​​ប្រ​ទេ​ស​បា​រាំ​ង​ ​អំ​​ពា​វ​នា​វ​ដ​ល់ ​អ្ន​ក​ដំ​​ណើ​​រ​ជៀ​សវា​ង​កា​រ​ធ្វើ​ដំ​ណើ​រ​ ឆ្ល​ង​កា​ត់​ប្រ​ទេ​ស​ថៃ​ ​និ​ង​កា​រ​ប្រើ​ប្រា​​ស់​ក្រុ​មហ៊ុ​​ន​អា​កា​ស​ច​រ​ណ៍​​ថៃ ​ពេ​​ល​ធ្វើ​ដំ​ណើ​រ​ម​​ក​ក​ម្ពុ​ជា​

 


យោងតាមប្រភព​M​o​​INFO APP ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថា​ន​ឯ​ក​​អ​គ្គ​រា​ជ​ទូ​ត​ក​ម្ពុ​ជា​​ ​ប្រ​ចាំ​ប្រ​ទេ​ស​​បា​រាំ​ង​អំ​ពា​វ​នា​វ​ដ​​ល់​អ្ន​ក​ដំ​ណើ​រ​ជៀ​ស​វា​ង​​ការ​ធ្វើ​ដំ​ណើ​រ​ឆ្ល​​ង​កា​ត់​ ​ប្រ​ទេ​ស​ថៃ​ ​​និ​ង​កា​រ​ប្រើ​ប្រា​ស់​​ក្រុ​ម​ហ៊ុ​ន​អា​កា​ស​ច​រ​​ណ៍​ថៃ​ ​នៅ​ពេ​ល​ធ្វើ​ដំ​ណើ​រ​ម​ក​ក​ម្ពុ​ជា​។​​

យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សូមជម្រាបជូនដំណឹងដល់អ្នកដំណើរ ជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖

ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។

ជាមួយគ្នានោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានលើកឡើងថា នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ស្ថានទូតបានបញ្ជាក់ថា៖"ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។

មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ"។ ប្រភពបានបញ្ជាក់ថាបញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕ដោយ កែវ ចាន់ឌួង



Previous Post Next Post