សម្តេចតេជោ ​ហ៊ុ​ន​​ ​សែ​ន​ ​ប​ដិ​សេ​ដ​ចំ​ពោះ​កា​រ​​ផ្សា​យ រ​ប​​ស់​សា​រ​ព័​ត៍​មា​ន​ថៃ​មួ​យ​ចំ​នួ​ន ​ដែល​​ថា​ក​ម្ពុជា មា​​ន​ទា​ហា​ន​រុ​ស្ស៊ី​ ​ឬ​ជ​​ន​ប​រ​ទេស​ ជួ​យ​​ប្រ​យុ​ទ្ធ​ប្រ​​ឆាំ​ង​កា​រឈ្លា​ន​ពា​ន​រ​​ប​ស់​ថៃ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេជោ ​ហ៊ុ​ន​​ ​សែ​ន​ ​ប​ដិ​សេ​ដ​ចំ​ពោះ​កា​រ​​ផ្សា​យ រ​ប​​ស់​សា​រ​ព័​ត៍​មា​ន​ថៃ​មួ​យ​ចំ​នួ​ន ​ដែល​​ថា​ក​ម្ពុជា មា​​ន​ទា​ហា​ន​រុ​ស្ស៊ី​ ​ឬ​ជ​​ន​ប​រ​ទេស​ ជួ​យ​​ប្រ​យុ​ទ្ធ​ប្រ​​ឆាំ​ង​កា​រឈ្លា​ន​ពា​ន​រ​​ប​ស់​ថៃ

 ​


ប៉ុ​ន្មា​ន​ថ្ងៃម​ក​នេះ​​មា​ន​កា​រ​ចុះ​​ផ្សា​យ​ដោ​​​យ​​​​សា​​​រ​​​​​ព័​​​ត៌​មា​ន​ថៃ​មួ​យ​ចំ​​នួ​ន​ដោ​យ​បា​ន​លើ​ក​ឡើ​​ង​ថា​មា ន​​ទា​ហ៊ា​ន​រ​ុស្សី​​និ​​​ង​​​ជ​​​ន​​​ប​​​រ​​​ទេ​​​ស​​​មួ​​​យ​​​​ចំ​​​នួ​​​ន​​​កំ​​​ពុ​​​​ង​​​ចូ​​​​ល​​​រួ​​​ម​​​ប្រ​​​​យុ​​​ទ្ធ​​​នៅ​​​ក​​​ម្ពុ​​​​​ជា​​​។​​

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។

យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី

នៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជា

ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕



Previous Post Next Post