សេច​ក្តីប្រ​​កាសព័ត៌​មា​ន​ លោ​​​ក​​​​ជំ​​​ទា​វ​​​ ឧ​ត្ត​ម​សេ​នី​យ៍​​ឯ​ក​ ​ម៉ា​លី​ ​​សុ​ជា​តា​ ​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សេច​ក្តីប្រ​​កាសព័ត៌​មា​ន​ លោ​​​ក​​​​ជំ​​​ទា​វ​​​ ឧ​ត្ត​ម​សេ​នី​យ៍​​ឯ​ក​ ​ម៉ា​លី​ ​​សុ​ជា​តា​ ​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​


 សូ​ម​​ជ​ម្រាប​ជូ​ន​សា​ធា​រ​ណ​​ជ​ន​ ​អ្ន​ក​សា​រ​ព័​ត៌​​មា​ន​ជា​តិ​ ​និ​ង​អ​​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​ប​៖ ​​ ​អំ​ពី​ល​ទ្ធ​ផ​ល​​នៃ​កិ​ច្ច​ប្រ​ជុំ​ពិ​សេ​ស​លើ​ក​​ទី​៣​ ​រ​ប​ស់​គ​ណៈ​ក​​ម្មា​ធិ​កា​រ​ព្រំ​ដែ​​ន​ទូ​ទៅ​ក​ម្ពុ​ជា​-​ថៃ​ ​(​G​B​C​​)​ ​ដែ​ល​បា​ន​ប្រ​ព្រឹ​ត្ត​​ទៅ​នា​ព្រឹ​ក​នេះ​ ​ហើ​យ​បា​​ន​ប​ញ្ច​ប់​ទៅ​នៅ​វេ​លា​ម៉ោ​​ង​ ​១​០​:​២​០​នា​ទី​ ​នៅ​​ច្រ​ក​អ​ន្ត​រ​ជាតិ​​ព្រំ​-​ផា​កកា​​ត​ ​ខេ​ត្ត​ប៉ៃ​លិ​ន​ ​ប្រ​ទេ​ស​​ក​ម្ពុ​ជា​ ​ទ​ល់​នឹ​​ង​ខេ​ត្ត​ច​ន្ទ​បុ​រី​​ ​ប្រ​ទេ​ស​ថៃ​ ​ក្រោ​ម​កា​រ​​ស​ង្កេ​ត​កា​រ​ណ៍​ពី​ក្រុ​ម​អ្ន​ក​ស​​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​(​​A​O​T​)​ ​ប្រ​ចាំ​ក​​ម្ពុ​ជា​ ​និ​ង​ថៃ​ ​ដែ​​ល​ដឹ​ក​នាំ​ដោ​យ​ ​ឯ​ក​ឧ​​ត្ត​ម​ ​នា​យ​ឧ​ត្ត​ម​សេ​​នី​យ៍​ ​ទៀ​ ​សី​ហា​ ​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្រ្តី​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​​ង​កា​រ​ពា​រ​​ជា​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​និ​ង​ឯ​ក​​ឧ​ត្ត​ម​ ​ណា​ត់​​ថា​ក់​ផុ​ន​ ​ណា​ក​ផា​​នី​ត​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ថៃ​។​

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕         


ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ - ប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា




Previous Post Next Post