លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ


 


រាជធានីភ្នំពេញ ៖  យោ​ង​តា​ម​​ផេ​ក​រ​ប​ស់​ស​ម្តេ​ច​​ថិ​ប​តី​បា​ន​ឲ្យ​ដឹ​ង​​ថា នៅថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥ ​លោ​ក​ជំ​ទា​​វ​ប​ណ្ឌិ​ត ​ពេ​ជ​ ​ច​​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​​ណែ​ត​ ​អ​ញ្ជើ​ញ​សួ​រ​​សុ​ខ​ទុ​ក្ខ​យោ​ធិ​ន​ ​និ​ង​ប្រ​ជា​​ព​ល​រ​ដ្ឋ​ ​ដែ​ល​កំ​ពុ​ង​ស​ម្រា​ក​ព្យា​​បា​ល​ជំ​ងឺ​នៅ​តា​ម​ម​ន្ទី​រ​ពេ​ទ្យ​នា​​នា​ ​ក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​ ​រួ​ម​មា​ន​ ​(​១​)​ម​ន្ទី​រ​​ពេ​ទ្យ​មិ​ត្ត​ភា​ព​ខ្មែ​រ​-​សូ​វៀ​​ត​,​ ​(​២​)​ម​ន្ទី​រ​ពេ​ទ្យ​មិ​ត្ត​ភា​​ព​ក​ម្ពុ​ជា​-​ចិ​ន​ ​ព្រះ​កុ​ស​មៈ​​,​ ​(​៣​)​ម​ន្ទី​រ​​ពេ​ទ្យ​ព្រះ​កេ​តុ​មា​លា​ ​ ​និ​ង​ ​​(​៤​)​ម​ន្ទី​រ​ពេ​ទ្យ​ព្រះ​អ​ង្គ​ឌួ​ង​ ​​។​


លោកជំទាវបណ្ឌិត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ចាំបាច់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប ។


លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់យោធិន និងប្រជាពលរដ្ឋ មានរបួសឱ្យមានសុខភាពល្អមាំទាំ ខណៈថ្នាក់ដឹកនាំកំពូលនៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ។ឈុន វណ្ណា











Previous Post Next Post