សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានថ្លែងថា «ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋអាចសប្បាយរីករាយព្រះរាជពិធីបុណ្យនេះបាននៅតាមបណ្តាខេត្តនានា។
កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងឱកាសថ្ងៃឈប់សម្រាក០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា»៕ប្រភពផេកសម្តេចតេជោ

