សម្តេចតេជោ​ប​ញ្ជា​ក់​ឡើ​ង​វិ​ញ​ថា​ ​​តាំ​ង​ពី​ថៃ បិ​ទ​ច្រ​​ក​ទ្វា​រ​ព្រំ​ដែ​ន ជា​​ឯ​ក​តោ​ភា​គី​ម​ក​ ​ក​​ម្ពុ​ជា​មិ​ន​ដែ​ល​​បា​ន​ទៅសុំ ​ថៃ​ឲ្យ​បើ​កច្រ​កឡើ​ង​​វិ​ញ​នោះ​ទេ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេជោ​ប​ញ្ជា​ក់​ឡើ​ង​វិ​ញ​ថា​ ​​តាំ​ង​ពី​ថៃ បិ​ទ​ច្រ​​ក​ទ្វា​រ​ព្រំ​ដែ​ន ជា​​ឯ​ក​តោ​ភា​គី​ម​ក​ ​ក​​ម្ពុ​ជា​មិ​ន​ដែ​ល​​បា​ន​ទៅសុំ ​ថៃ​ឲ្យ​បើ​កច្រ​កឡើ​ង​​វិ​ញ​នោះ​ទេ​




 តាំ​​ង​ពី​ក្រោ​យ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​ស​​ន្កិ​ភា​ព​រ​វា​ង​ក​ម្ពុ​ជា​-​ថៃ​ ​ត្រូ​វ​បា​ន​ចុះ​​ហ​ត្ថ​លេ​ខា​រ​វា​ង​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ក​​ម្ពុជា​​​ ​និ​ង​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​​ថៃ​ ​ក្រោ​ម​កា​រ​ជួ​យ​​រៀ​ប​ចំ​រ​ប​ស់​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែ​ល​​ជា​ប្រ​ធា​ន​អា​ស៊ា​ន​ ​និ​​ង​ប្រ​ធា​នា​ធិ​ប​តី​ស​ន្តិ​ភា​ព​​រ​ប​ស់​អា​មេ​រិ​ក​ ​ដូ​ណា​ល់​ ​ត្រាំ​។​

យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។


ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។


ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។


សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។

ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ

ធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជម្រុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។


ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ

កាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?


សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕ប្រភពផេកសម្តេចតេជោ



Previous Post Next Post