រដ្ឋបា​លខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​ប​ញ្ជា​ក់​ថា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​ ​និ​ង​​ភូ​មិ​ជោ​គ​ជ័​យ​ ​មិ​ន​មា​ន​អ្វី​​កើ​តឡើ​​ង​ថ្មី​នោះ​ទេ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋបា​លខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​ប​ញ្ជា​ក់​ថា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​ ​និ​ង​​ភូ​មិ​ជោ​គ​ជ័​យ​ ​មិ​ន​មា​ន​អ្វី​​កើ​តឡើ​​ង​ថ្មី​នោះ​ទេ​​

 ​​រ​ដ្ឋ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ក​ត់​ស​ម្គា​ល់​ឃើ​ញ​ថា​ ​នៅ​ប៉ុ​ន្មា​ន​ថ្ងៃ​ក​ន្ល​ង​ទៅ​នេះ​ ​មា​ន​កា​រ​យ​ក​រូ​ប​ថ​ត​ ​និ​ង​វី​ដេ​អូ​ចា​​ស់​ៗ​អំ​ពី​ការ​​ដា​ក់​ ​និ​ង​រា​យ​ប​ន្លា​លួ​ស​នៅ​ភូ​មិ​ព្រៃ​ចា​ន់​ ​និ​ង​ភូ​មិ​ជោ​គ​ជ័​យ​ ​ឃុំ​អូ​រ​បី​ជា​ន់​ ​​ស្រុក​​អូ​រ​ជ្រៅ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​​នជ័​​យ​ ​និ​ង​រូ​ប​ភា​ព​ពី​ក​ន្លែ​ង​ផ្សេ​ង​ៗ​ដែ​ល​ជា​ព័​ត៌​មា​ន​​ចា​ស់​​ ​និ​ង​ពេ​ល​ខ្លះ​ជា​ព័​ត៌​មា​ន​មិ​ន​ពិ​ត​ ​ម​ក​ផ្ស​ព្វ​ផ្សា​យ​នៅ​លើ​ប​ណ្តា​ញ​ស​ង្គ​ម​ ​ប​ង្កើ​ត​ឱ្យ​មា​ន​កា​រ​ភា​ន់​ច្រ​ឡំ​ក្នុ​​ង​ចំ​ណោ​ម​សា​ធា​រ​ណ​ជ​ន​។​ ​ចំ​ពោះ​ក​រ​ណី​នេះ​ ​រ​ដ្ឋ​បា​ល​ខេ​ត្ត​ប​​ន្ទា​យ​មា​ន​ជ័​យ​ ​សូ​ម​គូ​ស​ប​ញ្ជា​ក់​ថា​ ​ស្ថា​ន​​ភា​ព​នៅ​ភូ​មិ​ព្រៃ​ចា​ន់​ ​និ​ង​ភូ​មិ​ជោ​គ​ជ័​យ​ ​នៅ​ពេ​ល​នេះ​ ​មិ​ន​មា​ន​អ្វី​​កើ​ត​ឡើ​ង​ថ្មី​នោះ​ទេ​។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនព័ត៌មានដល់សាធារណជន ជ្រាបថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការ ការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។












ក្នុងពេលជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ច របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។


រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ។


រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើសុំសាធារណជនមេត្តាតាមដាន និងទទួលយកតែព័ត៌មាន ពីប្រភពផ្លូវការ ដើម្បីបានព័ត៌មានពិត ត្រឹមត្រូវ និងកុំឱ្យមានការយល់ច្រឡំ៕ប្រភពអាកាប៉េ



Previous Post Next Post