ក្នុងរយៈ​ពេ​​ល​១​០​ខែ​ ​ក​ម្ពុ​ជា​ រ​​ក​ចំ​ណូ​ល​បា​ន​ពី​រ​ម​ណី​យ​ដ្ឋា​ន​អ​ង្គ​រ​ ​ជា​ង​​៣​៥​លា​ន​ដុ​ល្លា​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្នុងរយៈ​ពេ​​ល​១​០​ខែ​ ​ក​ម្ពុ​ជា​ រ​​ក​ចំ​ណូ​ល​បា​ន​ពី​រ​ម​ណី​យ​ដ្ឋា​ន​អ​ង្គ​រ​ ​ជា​ង​​៣​៥​លា​ន​ដុ​ល្លា​រ​

 ​



បើ​តា​មសេ​ច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ប្រ​​ចាំ​ខែ​រ​ប​ស់​គ្រឹះ​ស្ថា​ន​អ​​ង្ក​រ​ ​បា​ន​អោ​យ​ដឹ​​ង​ថា​ ​ក្នុ​ង​រ​យៈ​ពេ​ល​​១​០​ខែ​ម​ក​នេះ​ ​​គ្រឹះ​ស្ថា​ន​អ​ង្គ​រ​រ​ក​ចំ​ណូ​ល​បា​​ន​ជា​ង​ ​៣៥​​លា​ន​ដុ​ល្លា​រ​ ​ពី​កា​រ​ល​ក់​ប​ណ្ណ​​ចូ​ល​ទ​ស្ស​នា​រ​ម​ណី​យ​​ដ្ឋា​ន​អ​ង្គ​រ​ ​ឱ្យ​ភ្ញៀ​វ​ទេ​​ស​ច​រ​អ​ន្ត​រ​ជា​តិ​ជា​ង​​៧​៦​ម៉ឺ​ន​នា​ក់​។​

​ក្នុ​ងរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែល សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។ ចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងខែតុលា មានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណជាង ១៨ភាគរយ។


សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕ប្រភពអាកាប៉េ








Previous Post Next Post