បទល្មើសរបាំងសាច់អួន ៦កន្លែង ត្រូវបានកម្លាំងជលផលកំពង់ឆ្នាំងបង្ក្រាប និងចាក់លែងកូនត្រី ១៣០ គីឡូក្រាមចូលដែននេសាទ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បទល្មើសរបាំងសាច់អួន ៦កន្លែង ត្រូវបានកម្លាំងជលផលកំពង់ឆ្នាំងបង្ក្រាប និងចាក់លែងកូនត្រី ១៣០ គីឡូក្រាមចូលដែននេសាទ


 
    

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងបឹងវាលស្រងែ ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់កាណូត ៣ គ្រឿង និងកម្លាំងសរុប ១១ នាក់ ដើម្បីបង្ក្រាបបទល្មើសរបាំងសាច់អួន ដែលមានក្រឡាញឹកតូចជាង ០.០៣ ម៉ែត្រ ខុសពីច្បាប់ស្តីពីជលផល។ សមត្ថកិច្ចបានរុះរើ និងបំផ្លាញវត្ថុតាងនៅនឹងកន្លែង។
លទ្ធផលនៃប្រតិបត្តិការ៖
បំផ្លាញរបាំងសាច់អួន ១ ករណី ស្មើ ៦ កន្លែង ប្រវែង ៧០០ ម៉ែត្រ
លបលូសាច់អួន ៣០ គ្រឿង
បង្គោល ២៥០ ដើម
ចាក់លែងកូនត្រីចម្រុះ ១៣០ គីឡូក្រាម ចូលដែននេសាទឡើងវិញ
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជានេសាទឱ្យប្រើឧបករណ៍នេសាទស្របច្បាប់ និងហាមប្រើឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមថែរក្សាមច្ឆជាតិឱ្យបានគង់វង្ស សម្រាប់ប្រយោជន៍រួម៕





 

Previous Post Next Post