លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​

 ​លោ​ក​ជំទា​​វ​បណ្ឌិ​​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​​អ​នុ​ប្រ​ធា​ន​​អ​ចិ​ន្ត្រៃ​យ៍​កា​ក​បា​ទ​ក្រ​​ហ​ម​ក​ម្ពុ​ជា​ ​តំ​ណា​ង​ដ៏​​ខ្ព​ង់​ខ្ព​ស់​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​​ន​សែ​ន​ ​ប្រ​ធា​ន​កា​ក​​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​នៅ​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍​ ​ទី​១​៦​ ​ខែ​តុ​លា​ ​​ឆ្នាំ​២​០​២​៥​នេះ​ ​បា​ន​អ​​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​សំ​​ណា​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​​ ​និ​ង​ចែ​ក​អំ​ណោ​យ​​ម​នុ​ស្ស​ធ​ម៌​ជូ​ន​ដ​ល់​​ប្រ​ជា​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត​ចំ​នួ​ន​ ​១​.​៣២​​៩​គ្រួ​សារ​ ​ម​ក​ពី​​ភូ​មិ​ចំ​នួ​ន​៤​០​០​ ​ឃុំ​​/​ស​ង្កា​ត់​ចំ​នួ​ន​២​៧​ ​ក្រុ​​ង​/​ស្រុ​ក​ចំ​នួ​ន​​៤​ ​ខេ​ត្ត​កំ​ព​​ង់​ស្ពឺ​ ​ក្នុ​ង​នោះ​ម​ក​ពី​ស្រុ​ក​ឱ​​រ៉ា​ល់​ចំ​នួ​ន​ ​៣​១​៦​គ្រួ​សា​​រ​,​ ​ស្រុ​ក​ថ្ព​ង​ ​​៣​៣​៤​គ្រួ​សា​រ​,​ ​ក្រុ​ង​ឧ​​ដ្ដុ​ង្គ​ម៉ែ​ជ័​យ​ ​៣​១​១​គ្រួ​​សា​រ​ ​និ​ង​ស្រុ​ក​​សា​ម​គ្គី​មុ​នី​ជ័​យ​ ​៣​៦​៨​គ្រួ​​សា​រ​។

















គ្រួសារងាយរងគ្រោះបំផុតទាំង ១.៣២៩គ្រួសារ មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។


សូមបញ្ជាក់ថា៖ ស្បៀង-សម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕ ប្រភព AKP









Previous Post Next Post