រថយន្តដឹកជ្រូកនិងរថភ្លើង បុកគ្នានៅផ្លូវជាតិលេខ៥ វាងក្រុងបាត់ដំបង របួសមនុស្ស៣នាក់ ជ្រូករបួសងាប់ និងខូចខាតរថយន្តធ្ងន់ធ្ងរ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រថយន្តដឹកជ្រូកនិងរថភ្លើង បុកគ្នានៅផ្លូវជាតិលេខ៥ វាងក្រុងបាត់ដំបង របួសមនុស្ស៣នាក់ ជ្រូករបួសងាប់ និងខូចខាតរថយន្តធ្ងន់ធ្ងរ


 ខេត្តបាត់ដំបង ៖ រថយន្តដឹកជ្រូកមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ ហើយជ្រុលទៅបុករថភ្លើង បណ្តាលឱ្យខ្ទេចកាប៊ីនរថយន្តទាំងស្រុង ក្នុងនោះបង្ករបួសធ្ងន់ ស្រាលមនុស្ស៣នាក់ ។

ឧបទ្ទវហេតុកើតឡើងកាលពីវេលាម៉ោង២និង២៣នាទីរំលងអធ្រាត្រចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៥ឬផ្លូវហាយអាស៊ាន១ វវាងក្រុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

យោងប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ នៅចំណុចផ្លូវជាតិលេខ៥និងផ្លូវរថភ្លើងខាងលើ ក៏បានដាក់បារ៉ាស់ដែកហាមឃាត់ ព្រោះមានរថភ្លើងឆ្លងកាត់ ។

ប៉ុន្តែរថយន្តដឹកជ្រូក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-3307 បើកពីកើតទៅលិច បើកជ្រុលបុកធ្លាយបារ៉ាស់ បន្តទៅបុកផ្ទប់រថភ្លើងកំពុងបើកពីត្បូងទៅជើង បណ្តាលឱ្យរងរខូចខាតខ្ទេចកាប៊ីនរថយន្ត និងមនុស្ស៣នាក់របួសធ្ងន់ស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សង្គ្រោះនិងចាត់បញ្ជូនជនរងរបួស៣នាក់ទៅមន្ទីរពេទ្យខេត្ត ។ចំណែករថយន្តសមត្ថកិច្ចចាត់ចែង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានខេត្ត រងចាំដោះស្រាយពេលក្រោយ ។ចំពោះរថភ្លើងក៏ខូចខាតដែរ ៕




Previous Post Next Post