​​អភិបាល​​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ណែ​​នាំ​ឱ្យ ​​ក​ម្លាំ​ង​មា​ន​ស​​ម​ត្ថ​កិ​ច្ច​ ​និ​ង​​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​ទាំ​ង​១​៤​​ ​ប​ន្ត​ទ​ប់​ស្កា​ត់​ ​ប​ង្ក្រា​​ប​គ្រឿ​ង​ញៀ​ន​ ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ ​កា​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​​ច្ចេ​ក​វិ​ទ្យា ​ ​និ​ង​ជំ​រុ​ញ​កា​រ​អ​នុ​​វ​ត្ត​ ​កា​រ​ងា​រ​រំ​ដោះ​ទឹ​ក​ចេ​ញ​ពី​ ​មូល​​ដ្ឋា​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​និ​ង​ចេ​ញ​ពី​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

​​អភិបាល​​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ណែ​​នាំ​ឱ្យ ​​ក​ម្លាំ​ង​មា​ន​ស​​ម​ត្ថ​កិ​ច្ច​ ​និ​ង​​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​ទាំ​ង​១​៤​​ ​ប​ន្ត​ទ​ប់​ស្កា​ត់​ ​ប​ង្ក្រា​​ប​គ្រឿ​ង​ញៀ​ន​ ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ ​កា​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​​ច្ចេ​ក​វិ​ទ្យា ​ ​និ​ង​ជំ​រុ​ញ​កា​រ​អ​នុ​​វ​ត្ត​ ​កា​រ​ងា​រ​រំ​ដោះ​ទឹ​ក​ចេ​ញ​ពី​ ​មូល​​ដ្ឋា​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​និ​ង​ចេ​ញ​ពី​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​






ឯ​ក​ឧ​ត្ដ​ម​ ​​ឃួ​ង​ ​ស្រេ​ង​​ ​អ​ភិ​បា​ល​​​ ​នៃ​​​​គ​ណៈ​អ​ភិ​បា​ល​​​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ ​បា​ន​​ណែ​នាំ​ឱ្យ​ក​ម្លាំ​ង​​មា​ន​ស​ម​ត្ថ​កិ​ច្ច​ ​​និ​ង​អា​ជ្ញា​ធ​រ​​ខ​ណ្ឌ​ទាំ​ង​១​៤​ ​ប​ន្ត​​ទ​ប់​ស្កា​ត់​ ​ប​ង្ក្រា​ប​គ្រឿ​ង​ញៀ​ន​​ ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​កា​រ​ឆ​​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​​វិ​ទ្យា​ ​(​O​N​L​I​N​E​​ ​S​C​A​M​S​)​ ​និ​ង​ជំ​រុ​​ញ​កា​រ​អ​នុ​វ​ត្ត​ ​​កា​រ​ងា​រ​រំ​ដោះ​ទឹ​ក​ចេ​ញ​ពី​មូ​​ល​ដ្ឋា​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​​និ​ង​ចេ​ញ​ពី​ក្នុ​ង​​រាជ​ធា​នី​ភ្នំ​ពេ​ញ​។​

​ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង​ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភពលោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះសំរាប់រាជធានីភ្នំពេញយើងក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។ ដូច្នេះឯកឧត្ដម អភិបាលបានណែនាំឱ្យអាជ្ញាធរទាំង ១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤បន្តធ្វើការងារចុះពិនិត្យប្រឡាយ លូ ក្នុងភូមិសាស្ត្រខ្លួនហើយណែនាំប្រជាពលរដ្ឋកុំឱ្យបោះសំរាមចូលលូ ប្រឡាយនាំឱ្យស្ទះ។លោកនិងលោកស្រីជាអភិបាលខណ្ឌភិបាលខណ្ឌសហការជាមួយមន្ទីរជំនាញនៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូមើលកន្លែងណាស្ទះកាយបើកមុខទឹកដែលឯកឧត្ដមជាឆ្អឹងខ្នង។មន្ត្រីជំនាញត្រូវចុះពិនិត្យរឺហ្គ្រាលូ លូ មន្ទីរសាធារណការត្រូវចាត់ជំនាញជិះម៉ូតូឡាន មើលផ្លូវមើលគំនូសចរាចរ និងស្លាកសញ្ញាចរាចរដែលធ្លាក់ បាក់បែកឬបាត់រាយការមករដ្ឋបាលរាជធានីភ្លាម។ ​ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើ ការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម។


ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងផងដែរថា៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងយើងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។


ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺលោកស្នើឱ្យ កងរាជអាវុធហត្ថនិងប៉ូលីស ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង នូវបានស្នើសុំ ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ 









Previous Post Next Post