អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​

 


អគ្គី​ភ័​​យ​អូស​ប​ន្លា​យ​ជា​ច្រើ​​ន​ម៉ោ​ង​បា​ន​លេ​ប​ត្រ​បា​ក់​តួ​ផ្សា​រ​​ទំ​នើ​ប​ហេ​ង ​ឆៃ​លី​ ​ស្ថិ​ត​នៅ​ស​ង្កា​ត់​ស្វា​យ​​ប៉ោ​ ​ក្រុ​ង​បា​ត់​ដំ​ប​ង​ ​អ​ស់​​ស្ទើ​រ​ទាំ​ង​ស្រុ​ង​ ​ហើ​យ​អ​គា​​រ​តួ​ផ្សា​រ​មួ​យ​ផ្នែ​​ក​ធំ​ ​បា​ន​បា​ក់​រ​​លំ​ ​។​អ​ណ្តា​ត​ភ្លើ​ង​ឆា​​ប​ឆេះ​ចា​ប​ពី​ម៉ោ​ង​ជិ​ត​១​១​​យ​ប់​ ​ថ្ងៃ​ទី​២​៣​ ​តុ​លា​ ​រ​​ហូ​ត​ដ​ល់​រ​ល​ង​អា​ធ្រា​​ត​ចូ​ល​ដ​ល់​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី​២​៤​ ​​​តុលា ២​០​២​​៥​ ​។​

​ប្រភពសមត្ថកិច្ចអោយដឹងថា អគារផ្សារបាក់រំលំ បង្កអោយពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងជាប់ផ្សារត្រូវអណ្តាតភ្លើងឆាបឆេះរាលដាល ។

រថយន្តបង្ការពន្លត់អគ្គីភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿងត្រូវបានបញ្ជូនមកអន្តាគមន៍ពន្លត់អគ្គីភ័យនេះ។

អំឡុងពេលអគ្គីភ័យឆាបឆេះឃើញវត្តមាន ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង ចុះមកទីតាំងកើតហេតុផ្ទាល់ ដើម្បីដឹកនាំកម្លាំងអន្តាគមន៍ រហូតដល់ម៉ោងទៀបភ្លឺ និងមានវត្តមានលោកអភិបាលរងខេត្ត អភិបាលក្រុង មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំយោធា និងអាជ្ញាធរ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីជួយដល់ការពន្លត់ភ្លើង ការពារសន្តិសុខ និងសម្រួលចរាចរណ៍នៅទីនោះ។

យើងពុំទាន់ដឹងពីមូលហេតុនៃអគ្គីភ័យនេះនៅឡើយទេ ហើយទំហំខូចខាត ក៏មិនទាន់ដឹងដែរ ដោយអាជ្ញាធរកំពុងស្រាវជ្រាវ និងបូកសរុបនៅឡើយ ៕ប្រភពអាកាប៉េ









Previous Post Next Post