ព្រឹត្តិការណ៍ជា​ប្រ​​វ​ត្តិ​សា​ស្រ្ត​ ​ដែ​ល​ក​ម្ពុ​ជា កំ​ពុ​​ង​ទ​ន្ទឹង​រ​ង់​ចាំ​ជា​ង​៣​ខែ​ ​បា​​ន​ម​ក​ដ​ល់ ​ស​ម្តេ​ច​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​និ​ង​ឯ​​ក​ឧ​ត្ត​ម​ ​អ​នុ​ទី​ន​ ​អ​​ញ្ជើ​ញ​ចុះ​ហ​ត្ថលេ​ខា​លើ ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ស​ន្តិ​ភា​ព​ ​នៅ​ម៉ា​ឡេ​ស៊ី​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ព្រឹត្តិការណ៍ជា​ប្រ​​វ​ត្តិ​សា​ស្រ្ត​ ​ដែ​ល​ក​ម្ពុ​ជា កំ​ពុ​​ង​ទ​ន្ទឹង​រ​ង់​ចាំ​ជា​ង​៣​ខែ​ ​បា​​ន​ម​ក​ដ​ល់ ​ស​ម្តេ​ច​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​និ​ង​ឯ​​ក​ឧ​ត្ត​ម​ ​អ​នុ​ទី​ន​ ​អ​​ញ្ជើ​ញ​ចុះ​ហ​ត្ថលេ​ខា​លើ ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ស​ន្តិ​ភា​ព​ ​នៅ​ម៉ា​ឡេ​ស៊ី​








 




ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​និ​ងឯ​​ក​ឧ​ត្ត​ម​ ​អ​នុ​ទី​ន​ ​ឆា​ន​​វី​រ​គុ​ល​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ថៃ​ឡ​ង់​ដ៏​ ​អ​ញ្ជើ​ញ​ចុះ​ហ​ត្ថ​លេ​ខា​លើ​ ​"​កិ​ច្ច​ព្រ​ម​​ព្រៀ​ង​ស​ន្តិ​ភា​ព​"​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៦​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៥​ ​នៅ​រ​ដ្ឋ​ធា​នី​គូ​ឡា​​ឡាំ​ពួ​ ​ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី​។​


កិច្ចព្រមព្រៀងសន្តិភាពនេះ ក៏មានការចុះហត្ថលេខាជាសាក្សីពីសំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ផងដែរ។


ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាកំពុងទន្ទឹងរង់ចាំនេះ គឺអស់រយៈពេលជាង៣ខែមកហើយ ចាប់តាំងពីជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតទាហាន និងជនស៊ីវិលទាំងសងខាងជាច្រើននាក់៕ប្រភពអាកាប៉េ









Previous Post Next Post