សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ខេត្តកំពង់ធំ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២៥ និងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុង-ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំងបី បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមទីបញ្ជាការស្រាលទាំងតំបន់វាលក្រោម និងវាលលើ ត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នួន ផារ័ត្ន បន្តថា នៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ សូមអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ហើយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី តែងតែត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ ដូច្នេះកងកម្លាំង សមត្ថកិច្ចត្រូវឈរនៅតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរលើដងផ្លូវកុំឱ្យមានការកកស្ទះ ជាពិសេស ត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងនៅតាមតំបន់ទេសចរនានា ក្នុងខេត្តផងដែរ៕





 

Previous Post Next Post