សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ

 


រាជធានីភ្នំពេញ ៖ ស​ម្តេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​និ​​ងស​ម្ដេ​ចកិ​ត្តិ​ព្រឹ​​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​​ប្រ​កា​ស​នឹ​ង​សា​ង​ស​ង់​ផ្ទះ​ជូ​​ន​អតី​ត​យុ​ទ្ធ​ជ​​ន ​​និ​ង​និ​វត្ត​ជ​ន​១​០​០​​ខ្ន​ង​ ​ក្នុ​ង​១​ឆ្នំា​ ​រ​យៈ​​ពេ​ល​៥​ឆ្នាំ​ ​ពោ​ល​គឺគិ​ត​ចា​​ប់​ពី​ឆ្នាំ២​០​២​​៦​ ​ដ​ល់​ឆ្នាំ​២​០​៣​០​។​ ​​ការ​​ជួ​យ​សា​ង​ស​ង់​ផ្ទះ​ជូ​​ន​ដ​ល់​អ​តី​ត​យុ​ទ្ធ​ជ​​ន​ ​និ​ង​និ​វ​ត្ត​ជ​​ន​រ​ប​ស់​ស​ម្តេ​ច​​តេ​ជោ​នេះ​ដែ​រ​សំ​ដៅ​​ធ្វើ​យ៉ា​ង​ណា​ក្នុ​ង​កា​រ​ជួ​​យ​ស​ម្រា​ល​ទុ​ក្ខ​លំ​បា​​ក​ ​និ​ង​លើ​ក​ក​ម្ព​ស់​ជី​វ​ភា​ព​​ ​អ​តី​ត​យុ​ទ្ធ​ជ​ន​ ​និ​ង​និ​​វ​ត្ត​ជ​ន​ក​ម្ពុ​ជា​ឱ្យ​កា​ន់​​តែ​ប្រ​សើ​រ​ឡើ​ង​។

​ថ្លែងក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាមានប្រសាសន៍ថា សម្តេច និងភរិយា នឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ខ្នងក្នុងមួយឆ្នំា ដោយមានរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០៣០ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។


សម្ដេចតេជោបានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជន គឺមានចំនួន ៥៤០ខ្នងហើយ ដែលអំណោយរបស់សម្តេចតេជោ ១០០ខ្នង និងពីសម្តេច ឯកឧត្តម លោកជំទាវ និងសប្បុរសជននានាផ្សេងទៀតចំនួន ៤៤០ខ្នងផងដែរ។


ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ៕ ប្រភពអាកាប៉េ



Previous Post Next Post