សម្តេច​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​គូ​ស​ប​ញ្ជា​ក់ថា​ ​ប​​ទ​ឈប់​​បា​ញ់ ​តា​ម​រ​យៈ​កា​រ​ចូ​ល​​រួ​មពី ឯ​ក​ឧ​ត្ត​ម​ ​ដូ​ណា​ល់​​ត្រាំ​ ​ជួ​យ​ដ​ល់​ប្រ​ទេ​ស​ទាំ​​ង​ស​ង​ខា​ង​ ​ជា​ពិសេ​ស កុំឱ្យ​​មា​ន​ទា​ហា​ន​ ​និ​ង​ប្រ​ជា​ព​ល​រ​​ដ្ឋ​ស្លា​ប់​ ក្​នុ​​ង​កា​រ​ផ្ទុះ​អា​វុ​ធ​ប​ន្ត​​ទៀ​ត​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​គូ​ស​ប​ញ្ជា​ក់ថា​ ​ប​​ទ​ឈប់​​បា​ញ់ ​តា​ម​រ​យៈ​កា​រ​ចូ​ល​​រួ​មពី ឯ​ក​ឧ​ត្ត​ម​ ​ដូ​ណា​ល់​​ត្រាំ​ ​ជួ​យ​ដ​ល់​ប្រ​ទេ​ស​ទាំ​​ង​ស​ង​ខា​ង​ ​ជា​ពិសេ​ស កុំឱ្យ​​មា​ន​ទា​ហា​ន​ ​និ​ង​ប្រ​ជា​ព​ល​រ​​ដ្ឋ​ស្លា​ប់​ ក្​នុ​​ង​កា​រ​ផ្ទុះ​អា​វុ​ធ​ប​ន្ត​​ទៀ​ត​





 នៅ​ក្នុ​​ង​ជំ​នួ​ប​ស​​ម្តែ​ង​កា​រ​គួ​​រ​ស​ម​ ​និ​ង​ពិ​​ភា​ក្សា​កា​រ​ងា​រ​ ​​នា​ព្រឹ​ក​​ថ្ងៃ​សុ​​ក្រ​ ​ទី​៥​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​​០​២​៥​នេះ​ ​​​​នៅ​វិ​មា​ន​ព្រឹ​ទ្ធ​​ស​ភា​ ​ស​ម្ដេ​ច​អ​គ្គ​​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​មុ​ខ​រ​ដ្ឋ​ស្ដី​ទី​ ​​និ​ង​ជា​ប្រ​ធា​ន​ព្រឹ​​ទ្ធ​ស​ភា​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​បា​ន​ព​ន្យ​ល់​ទៅ​កា​ន់​លោ​ក​ជំ​​ទា​វ​ ​B​r​i​​d​g​e​t​t​e​ ​​L​.​ ​​W​a​l​k​e​r​​ ​ភារ​​ធា​រី​ស្តី​ទី​នៃ​ស្ថា​ន​ឯ​​ក​អ​គ្គ​រ​ដ្ឋ​​ទូ​ត​ស​ហ​រ​​ដ្ឋ​អា​មេ​រិ​ក​ប្រ​ចាំ​​នៅ​ក​ម្ពុ​ជា​ ​ទា​ក់​ទ​​ង​ទៅ​នឹ​ង​រឿ​ង​រ៉ា​វ​​នៃ​ជ​ម្លោះ​ព្រំ​ដែ​ន​ ​ក​ម្ពុជា​-​ថៃ​ ​និ​ង​ស្ថា​ន​​ភា​ព​វិ​វ​ត្ត​ន៍​ចុ​​ង​ក្រោ​យ​នៃ​ប​ញ្ហា​នេះ​ ក្​រោ​យ​​ពី​មា​ន​បទ​ឈ​ប់​​បា​ញ់​ថ្ងៃ​ទី​២​៨​ ​​ខែ​ក​ក្ក​ដា​។

តាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ បានឱ្យដឹងថា សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។


សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។


សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។


សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព៕ ប្រភពអាកាប៉េ







Previous Post Next Post