ខេត្តសៀមរាប: ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគ.ម៣០ ដល់គ.ម៣១ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន ។
ការផ្អាកនេះដោយសារ ប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់រណ្តំបង្កជាជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិខាងលើចំណុចស្ពានត្នោតតាដេវ ភូមិបេងមាលា ឃុំបេងមាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ( ផ្លូវជាតិលេខ៦៤.ពីបំបែកផ្លូវជាតិលេខ៦ ដំដែកស្រុកសូត្រនិគម កាត់ស្រុកបន្ទាយស្រី ខេត្តសៀមរាបទៅផ្លូវជាតិលេខ៦២ ស្រុកគូលេន ខេត្តព្រះវិហារ ) ដែលឆ្លងកាត់តំបន់ជួរភ្នំគូលេន ខ្ពង់រាបផងដែរ ៕



