ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ អមដំណើរឯកឧត្តម ​នួន​ ផារ័ត្ន​ ​អភិបាល​ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ នៅឃុំមានរិទ្ធិ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ អមដំណើរឯកឧត្តម ​នួន​ ផារ័ត្ន​ ​អភិបាល​ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ នៅឃុំមានរិទ្ធិ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​

ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃទី​​ ៣០​ ខែកក្កដា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ដឹកនាំ​សហការី​ទៅ​ជួយ​រៀបចំ​ពិធី​បុណ្យសព​​ និងអមដំណើរឯកឧត្តម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ព្រមទាំងអភិបាលរងខេត្ត​ បណ្ដា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី ដេីម្បី​បុព្វហេតុ​ជាតិ​ និង​មាតុ​ភូមិ​កម្ពុជា​ គឺ​លោកអនុសេនីយ៍ត្រី ញ៉ាត ឈីន នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលតូចលេខ៨ ចំណុះ​កងពល​ធំ​លេខ​៣​ ដែលបានពលីជីវិតកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នៅ​ទិសព្រំដែនកម្ពុជាថៃ​ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបឹង​ ស្ថិតនៅក្នងឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។


ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​​វិរៈយុទ្ធ​ជន​របស់​យើង​ដែល​បាន​លះបង់​អាយុ​ជីវិត​ដ៍អង់​អាចខ្លាហាន​នៅក្នុង​សមរភូមិ​ ដេីម្បី​បុព្វហេតុ​ការ​ពារ​បូណភាព​ទឹក​ដី​ និង​ការពារ​ប្រជាជន​កម្ពុជា​ ពី​ការរំលោភ​បំពាន​​ទឹកដីរពីសំណាក់ពួកចោរសៀម​ ឈ្លានពាន​ ។  ហើយ​ការ​លះបង់​ដ៏​ធំធេង​នេះ​ យើងខ្ញុំ​​ទាំងអស់​គ្នា​ជាប្រជាជនកម្ពុុជា​ ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ​  ហើយ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខនៃរាជ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​គ្រប់​រូបចងចាំ​ជានិច្ច​នូវ​គុណូបការ:ដ៍ថ្លៃ​ថ្លា​នេះ​  និង​ចារឹក​ទុក​ជា​ប្រវត្តិសាស្រ្ត​  ហើយ​នឹង​បាន​​រៀបចំ​ដោះ​ស្រាយ​គោលនយោបាយ​ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​សពឲ្យបានសរម្យ​។   មិនត្រឹមតែប៉ុណ្ណោះ សម្តេចមហាបវរធិបតីលោកបានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះផងដែរ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ក្នុង​នាមអនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​សណ្តាន់​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ក្រៃលែង​​ និង​សូម​គោរព​ដឹងគុណ​មិន​អាច​បំភ្លេច​បាន​ នូវ​វិរភាពដ៍​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដីនៅពេល​នេះ​ ដោយ​បាន​លំអោនកាយគោរពវិញ្ញាណ​ក្ខន្ធ​ ដោយ​ក្តី​ក្តុកក្តួល​រំជួល​ចិត្ត​ ជាទីបំផុត​ និងបាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​វិរៈ​យុទ្ធ​ជន​លោកអនុសេនីយត្រី​  ញ៉ាត​ ឈីន​បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  ។

Previous Post Next Post